កម្មវិធី និងព្រឹត្តិការណ៍

"ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី ២

"ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី ២

កម្មវិធីបណ្ដុះបណ្ដាល « ការស្វែងរកទីផ្សារឌីជីថលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» ​រដូវកាលទី ២ ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC) ក្រោមកិច្ចសហការរួមគ្នាជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (TSC) និងក្រុមហ៊ុន មេតា (Meta) និងសហការគាំទ្រដោយក្រុមហ៊ុន Aleph ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាល «ការស្វែងរកទីផ្សារឌីជីថលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» ​រដូវកាលទី ២ មានរយៈពេល ៨ សប្ដាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមអនឡាញចំនួន ៦លើក និងការជួបដោយផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៦០រូប ចូលរួមដោយឥតគិតថ្លៃ។ 

ចូលរួមដោយឥតតិតថ្លៃ
ទីកន្លែងសិក្សា ៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥
ចាប់ផ្ដើមនៅ ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២៣
ការសិក្សាតាមប្រព័ន្ធអនឡាញនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ZOOM និង ការសិក្សាផ្ទាល់នៅក្នុងថ្នាក់រៀន

អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល

វគ្គបណ្តុះបណ្តាលនេះមានអត្ថប្រយោជន៍ដូចខាងក្រោម៖

អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល
  • ទទួលយកបទពិសោធន៍សិក្សាថ្មីបែបក្នុងថ្នាក់រៀន និង អនឡាញ តាមរយៈស្វ័យសិក្សា ការមើលវីដេអូ និងការពិភាក្សាផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាល
  • ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា
  • ក្លាយជាសមាជិក និងភ្ជាប់បណ្តាញទំនាក់ទំនងជាមួយ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និង ក្រុមហ៊ុន META
  • ទទួលបានការគាំទ្រនៅពេលអនាគតពីភ្នាក់ងារពាក់ព័ន្ធ និងដៃគូរបស់យើង

លក្ខខណ្ឌក្នុងការជ្រើសរើស

លក្ខខណ្ឌក្នុងការជ្រើសរើស
  • ជាម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងសហគ្រាស ដែលកំពុងដំណើរការនៅវិស័យណាមួយក្នុងប្រទេសកម្ពុជា
  • មានការជំរុញទឹកចិត្តខ្ពស់ក្នុងការសិក្សាចំណេះដឹងថ្មីៗ ជាពិសេសជំនាញឌីជីថល
  • មានការបេ្តជ្ញាខ្ពស់ និងពេលវេលាគ្រប់គ្រាន់អាចចូលរួមវគ្គបណ្ដុះបណ្ដាលយ៉ាងសកម្ម និងទាំងស្រុងក្នុងរយៈពេល ៨ សប្ដាហ៍
  • មានចំណេះដឹងភាសាអង់គ្លេសជាមូលដ្ឋាន
  • សិក្ខាកាមជានារី នឹងត្រូវបានលើកទឹកចិត្តឱ្យចូលរួម

រៀបចំដោយ

រៀបចំដោយ
រៀបចំដោយ
រៀបចំដោយ

គាំទ្រដោយ

គាំទ្រដោយ